Bài đăng

Đang hiển thị bài đăng từ Tháng 2, 2018
Hình ảnh
អ្នកណាថាលើលោកនេះគ្មានស្នេហ៍ស្មោះ! ទោះភរិយាជាជនពិការ ក៏ស្វាមីម្នាក់នេះ នៅតែស្រលាញ់នាងគ្មានថ្ងៃប្រែ! គូស្វាមីភរិយាមួយគូ កំពុងតែបានឆាប់ឆក់យកបេះដូង អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាច្រើននាក់ ដោយសារតែរូបថតមួយសន្លឹករបស់ពួកគេ។  តាមរយៈរូបថតដ៏មានអត្ថន័យជ្រាលជ្រៅមួយប៉ុស្តិ៍ ដែលបានបង្ហាញពីបុរសជាស្វាមី និងជាមេគ្រួសារមួយរូប ដៃម្ខាងកំពុងតែពរកូនតូចនៅក្នុងដៃ ឯដៃម្ខាងទៀតបីត្រកងភរិយាសម្លាញ់ចិត្តរបស់ខ្លួន ជាប់នៅនឹងដៃដោយក្តីពេញចិត្ត នេះក៏ព្រោះតែនាងជាភរិយា គឺជាជនពិការ ដោយជើងទាំងសងខាងរបស់នាងបានដាច់បាត់ទៅហើយ នៅឡើយមានត្រឹមតែមួយកំណាត់ខ្លួនឡើងមកខាងលើតែប៉ុណ្ណោះ។ ទន្ទឹមនឹងរូបភាពដ៏មានខ្លឹមសារបង្កប់នូវអត្ថន័យជីវិតគូស្វាមីភរិយា និងបង្កប់នូវអត្ថន័យស្នេហាដ៏ធំធេងរបស់បុរសម្នាក់ នៅលើរូបថតមួយសន្លឹករបស់ពួកគេក៏មានភ្ជាប់ជាមួយមកនូវឃ្លាដ៏មានន័យទៀតផងថា៖ «ទោះអូនពិការ ក៏ជីវិតអូនមានបងនិងកូនដែរ»។ នេះបើយោងតាមការឱ្យដឹងពីម្ចាស់គណនីហ្វេសប៊ុក ដែលបានផុសរូបរបស់ប្តីប្រពន្ធមានស្នេហ៍ស្មោះមួយគូនេះ។ ក្រោយរូបភាពបានផ្សព្វផ្សាយចេញទៅ សកម្មភាពរបស់បុរសជាប្តីរូបនេះហើយ ដែលបានអង្រួនបេះដូងមនុស្សជាច្រើនឱ្យក្តុកក្តួល និងមានមោទនភាពយ៉ាង...
Hình ảnh
គ្រាស្នេហ៍ November 30, 2017   admin   Khmer Lyric   0 I-អង្គុយ រំលឹកគ្រាស្នេហា បងនិងជីវ៉ា ធ្លាប់តែនៅជិតគ្នា តែពេលនេះ បាត់បង់រូបពុំងា តើយើងអាចក្បែរគ្នាម្តងទៀតបានទេ? II-បងនៅតែ មិនអាចបំភ្លេចរូបអូន តើរូបមាសស្ងួន អូននៅនឹកបងទេ? ក៏ដឹងហើយ ពេលនេះរូបស្រស់មាសមេ អូនមានគេ ដើម្បីបំភ្លេចរូបបង III-ពេលដែល យើងចាប់ផ្តើមស្នេហា អូននិងរៀមរ៉ា ហាក់ដូចជាមាននិស្ស័យ តែពេលនោះ ចិត្ត ពួកយើងនៅក្មេងខ្ចី ចិត្តអើយ! ចង្រៃ ប្រល័យស្នេហ៍យើងទាំងពីរ IV-ដល់ពេលមួយ ពួកយើងឈានដល់ផ្លូវបែក មិនបាច់ប្រកែក ព្រោះនេះជារឿងព្រហ្មលិខិត ពេលវេលាជាអ្នកបង្ខំបង្ខិត ឲ្យយើងឃ្លាតពីគ្នា V-ក៏ដឹងហើយថា រូបអូនមិនអាចត្រឡប់ ក៏ព្រោះពេលនេះ ស្នេហាទៅឈានដល់ផ្លូវបញ្ចប់ តើអូនអាចវិលរកបងម្តងទៀត បានទេ..? (ភ្លេង) II-បងនៅតែ មិនអាចបំភ្លេចរូបអូន តើរូបមាសស្ងួន អូននៅនឹកបងទេ? ក៏ដឹងហើយ ពេលនេះរូបស្រស់មាសមេ អូនមានគេ ដើម្បីបំភ្លេចរូបបង III-ពេលដែល យើងចាប់ផ្តើមស្នេហា អូននិងរៀមរ៉ា ហាក់ដូចជាមាននិស្ស័យ តែពេលនោះ ចិត្ត ពួកយើងនៅក្មេងខ្ចី ចិត្តអើយ! ចង្រៃ ប្រល័យស្នេហ៍យើងទាំងពីរ IV-ដល់ពេលមួយ ពួកយើងឈានដល់ផ្លូវបែក មិនបាច់ប្រកែក ព្រោះនេះជា...
Hình ảnh
សេចក្តីស្នេហា សេចក្តីស្នេហាជាការស្រឡាញ់ចូលចិត្តជាប់ចិត្តស្អិតរមួត រាប់​អាន​ ហ៊ាន​លះបង់ និង ផ្តល់​សេចក្តី​សុខ​ដល់គ្នាទៅវិញទៅមក ទោះជាការកើតឡើងដោយត្រឹមត្រូវ ឬ ការ​វង់​វង្វេង​​នៃ​អារម្ភណ៍ក៏ដោយ។ សេចក្តីស្នេហាមានច្រើនប្រភេទណាស់ ដូចជា សេចក្តីស្នេហារវាងឪពុកម្តាយ បងប្អូន កូនក្មួយ សេចក្តីស្នេហារវាងអ្នក និង មនុស្សជាតិទូទៅ សេចក្តីស្នេហាជាតិ មាតុភូមិប្រទេស ឬ ទីកន្លែងកំណើត សេចក្តីស្នេហាព្រៃព្រឹក្សា ភ្នំ ទឹក និង ធម្មជាតិ សេចក្តីស្នេហារវាងបុរសនារី ជាសេចក្តីសេ្នហាបែបកាមារម្មណ៍ ។  សេចក្តី​ស្នេហា​​បែប​កាមារម្មណ៍អាចកើតមានឡើងចំពោះ   បុរសនិងនារី    ឪពុក​និង​កូនស្រី ​ ម្តាយ​និង​កូន​ប្រុស បងប្អូនបង្កើត  សាច់​ញាតិ​ដែល​មាន​ភេទ​ផ្ទុយគ្នា បងប្អូនប្រុស បងប្អូនស្រី  ពូ​និង​ក្មួយស្រី មីងនិងក្មួយប្រុស តានិង​ចៅ​ស្រី។ ជា​សរុបមកវិញ សំដៅ​​ទៅ​លើ​មនុស្ស​ដែល​មានភេទផ្ទុយគ្នា។ ដូច្នោះសូមកុំទុកឱកាសអោយមនុស្សមានភេទផ្ទុយគ្នា នៅជិតគ្នាជារឿយៗយូខែឆ្នាំ​ឲ្យ​សោះ  ទោះជាឪពុក និង កូនក៏ដោយ។ សេចក្តីស្រឡាញ់ និង ការអាណិត សូមកុំយល់ច្រឡំថា ការអាណិតធំជាងការស្រឡាញ់អោយសោះ ព្រោះយ...