អ្នកណាថាលើលោកនេះគ្មានស្នេហ៍ស្មោះ! ទោះភរិយាជាជនពិការ ក៏ស្វាមីម្នាក់នេះ នៅតែស្រលាញ់នាងគ្មានថ្ងៃប្រែ!

គូស្វាមីភរិយាមួយគូ កំពុងតែបានឆាប់ឆក់យកបេះដូង អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាច្រើននាក់ ដោយសារតែរូបថតមួយសន្លឹករបស់ពួកគេ។ 
តាមរយៈរូបថតដ៏មានអត្ថន័យជ្រាលជ្រៅមួយប៉ុស្តិ៍ ដែលបានបង្ហាញពីបុរសជាស្វាមី និងជាមេគ្រួសារមួយរូប ដៃម្ខាងកំពុងតែពរកូនតូចនៅក្នុងដៃ ឯដៃម្ខាងទៀតបីត្រកងភរិយាសម្លាញ់ចិត្តរបស់ខ្លួន ជាប់នៅនឹងដៃដោយក្តីពេញចិត្ត នេះក៏ព្រោះតែនាងជាភរិយា គឺជាជនពិការ ដោយជើងទាំងសងខាងរបស់នាងបានដាច់បាត់ទៅហើយ នៅឡើយមានត្រឹមតែមួយកំណាត់ខ្លួនឡើងមកខាងលើតែប៉ុណ្ណោះ។

ទន្ទឹមនឹងរូបភាពដ៏មានខ្លឹមសារបង្កប់នូវអត្ថន័យជីវិតគូស្វាមីភរិយា និងបង្កប់នូវអត្ថន័យស្នេហាដ៏ធំធេងរបស់បុរសម្នាក់ នៅលើរូបថតមួយសន្លឹករបស់ពួកគេក៏មានភ្ជាប់ជាមួយមកនូវឃ្លាដ៏មានន័យទៀតផងថា៖ «ទោះអូនពិការ ក៏ជីវិតអូនមានបងនិងកូនដែរ»។ នេះបើយោងតាមការឱ្យដឹងពីម្ចាស់គណនីហ្វេសប៊ុក ដែលបានផុសរូបរបស់ប្តីប្រពន្ធមានស្នេហ៍ស្មោះមួយគូនេះ។true love
ក្រោយរូបភាពបានផ្សព្វផ្សាយចេញទៅ សកម្មភាពរបស់បុរសជាប្តីរូបនេះហើយ ដែលបានអង្រួនបេះដូងមនុស្សជាច្រើនឱ្យក្តុកក្តួល និងមានមោទនភាពយ៉ាងខ្លាំងចំពោះស្នេហារបស់គូស្វាមីភរិយាមួយគូនេះ។ មិនថាប្រពន្ធជាជនពិការយ៉ាងណានោះទេ ប៉ុន្តែព្រោះក្តីស្រលាញ់ដែលមានទៅលើគ្នាទៅវិញទៅមក បានធ្វើឱ្យអ្នកទាំងពីរបានចាប់ដៃគ្នាបង្កើតគ្រួសារមួយដ៏កក់ក្តៅ ដែលកម្រមាននៅលើលោកយើងនេះ៕
តើមានមនុស្សប៉ុន្មាននាក់ ដែលមានស្នេហ៍ស្មោះដូច្នេះ? 
true love
ទោះអូនពិការ ក៏ជីវិតអូន មានបង និងកូនដែរ

Nhận xét

Bài đăng phổ biến từ blog này