គ្រាស្នេហ៍

I-អង្គុយ រំលឹកគ្រាស្នេហា បងនិងជីវ៉ា ធ្លាប់តែនៅជិតគ្នា
តែពេលនេះ បាត់បង់រូបពុំងា តើយើងអាចក្បែរគ្នាម្តងទៀតបានទេ?
II-បងនៅតែ មិនអាចបំភ្លេចរូបអូន តើរូបមាសស្ងួន អូននៅនឹកបងទេ?
ក៏ដឹងហើយ ពេលនេះរូបស្រស់មាសមេ អូនមានគេ ដើម្បីបំភ្លេចរូបបង
III-ពេលដែល យើងចាប់ផ្តើមស្នេហា អូននិងរៀមរ៉ា ហាក់ដូចជាមាននិស្ស័យ
តែពេលនោះ ចិត្ត ពួកយើងនៅក្មេងខ្ចី ចិត្តអើយ! ចង្រៃ ប្រល័យស្នេហ៍យើងទាំងពីរ
IV-ដល់ពេលមួយ ពួកយើងឈានដល់ផ្លូវបែក មិនបាច់ប្រកែក ព្រោះនេះជារឿងព្រហ្មលិខិត
ពេលវេលាជាអ្នកបង្ខំបង្ខិត ឲ្យយើងឃ្លាតពីគ្នា
V-ក៏ដឹងហើយថា រូបអូនមិនអាចត្រឡប់ ក៏ព្រោះពេលនេះ ស្នេហាទៅឈានដល់ផ្លូវបញ្ចប់
តើអូនអាចវិលរកបងម្តងទៀត បានទេ..?
(ភ្លេង)

VI-បងអ្នកស្មោះ បងគឺជាអ្នកក្បត់ អូនទ្រាំអត់ធ្មត់ ព្រោះតែអូនស្នេហ៍បង
ដល់ពេលនេះ ទើបបងដឹងរឿងខុសឆ្គង ដែលបងធ្លាប់មើលរំលងអូនពីមុន..!
ឲ្យបងសុំទោស..!

Nhận xét

Bài đăng phổ biến từ blog này